រមណីយដ្ឋាន កោះដាច់ និងកោះឧកញ្ញ៉ាតី
កោះដាច់ជាមជ្ឈមណ្ឌលសិប្បកម្ម ដែលស្ថិតនៅ ឃុំកោះដាច់ ស្រុកមុខកំពូល
មានទីតាំងនៅកណ្តាលដងទន្លេ មេគង្គ បណ្តោយប្រវែង ១២ គ.ម និងទទឹងពី ១០០ ទៅ
២៥០០ម៉ែត្រ ។ ខាងកើតជាប់នឹងឃុំព្រែកលួង និង ឃុំឧកញ្ញាតី ស្រុកខ្សាច់កណ្តាល
ខាងលិចទន្ទឹមនិងឃុំព្រែកលាប និង ឃុំបាខែង ស្រុកមុខកមពូល ។
ឃុំកោះដាច់ រូមមានភូមិ ៥ គឺ ភូមិកោះដាច់ ភូមិក្បាលកោះ ភូមិល្វា ភូមិចុងកោះ ភូមិឧកញ្ញាតី ។ សាលាឃុំកោះ ដាច់ មានទីតាំងស្ថិតនៅក្នុងភូមិ ក្បាលកោះ ។ ដោយសារ ទឹកជំនន់ទន្លេមេគង្គ ដែលហូរពីទន្លេមេគង្គលើទៅ ទន្លេមេគង្គ ក្រោម សំដៅទៅប្រទេសវៀតណាម បានធ្វើឲតំបន់ក្បាលកោះនេះចេះតែបាក់បន្តិចម្តងៗ ។ មុខរបរ សំខាន់ៗរបស់ ប្រជាជនក្នុងតំបន់នោះមានៈ ការដាំអនុផល ពោត ល្ង សណ្តែក ចេក និង ការដាំដំណាំហូបផ្លែ ។ ក្រៅពីនេះ គឺ សិប្បកម្មត្បាញមុង សារ៉ុងសូត្រ ផាមួង ហូលក្រម៉ាសូត្រ និងជំនួញជួញដូរតូចតាច ។ ធនធាន វប្បធម៌ ក្នុងឃុំ មានវត្ត ៣ គឺវត្តអម្ពរផល វត្តក្រពុំពេជ្រ វត្តសាមគ្គីក្បាលកោះ ។
ប្រពៃណីសំខាន់ដ៏គួឲ្យចាប់អារម្មណ៍តាំងពីយូរលង់របស់ប្រជាជន គឺជាសិប្បកម្មដែលជាកេរ្តិ៍ដំណែលរបស់ខ្មែរ ។ នៅគ្រប់លំនៅដ្ឋានរបស់ប្រជាជន មានកីតម្បាញរៀងៗខ្លួនទៅតាមធនធានរបស់គ្រួសារនីមួយៗ ។ ក្រៅពីនេះ នៅមានការរៀចំបង្កើតជាការប្រណាំងទូកងរនៅក្នុងពីធីបុណ្យសាសនារបស់ខ្មែរទៀតផង ។ នៅក្នុងឃុំមានទូកងរ បុរស និង នារី ដែលក្នុងនោះវត្តអម្ពរផលមានទូកពីរគឺ ទូកអ៊ុំបុរស និង ទូកចែវបុរសវត្តសាមគ្គីក្បាលកោះមានទូក ពីរគឺ ទូកចែវបុរសមួយ និង ទូកអ៊ុំបុរសមួយ វត្តក្រពុំពេជ្រមានទូកពីរគឺ ទូកចែវបុរសមួយ និង ទូកចែវនារីមួយ ។

Comments
Post a Comment