តំបន់ទេចរណ៍បាភ្នំព្រៃវែង
បាភ្នំ មានទីតាំងនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង
ដែលមានចំងាយ ៧៨ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ និងមានចំងាយ ៤៥
គីឡូម៉ែត្រ ពីខេត្តព្រៃវែង បត់ឆ្វេងដៃ ត្រង់ផ្សារកំពង់សឹង
ចូលចំងាយប្រហែល ៧ គីឡូម៉ែត្រ។
រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅម្តុំគ្នា គឺ ភ្នំសំពៅ ភ្នំល្អាង
ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា «នគរភ្នំ»
ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ
ដែលបច្ចុប្បន្ននៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ
ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ
ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើងភ្នំ។
ឯមន្ទីរ
និងរាជវាំងនានាត្រូវបាក់បែករូបរាងដោយនគរភ្នំជំនាន់នោះមានសង្រ្គាម។
បាភ្នំមានទេសភាពល្អ កាលណាយើងឡើងដល់កំពូលភ្នំមើលមកក្រោម
និងមានផ្ទាំងថ្ម រូងថ្មធំៗ
ដែលជាដែនជំរកសត្វព្រៃមួយចំនួនលាក់ខ្លួនបាន។
នៅជើងភ្នំមានវត្តឈ្មោះថា «វត្តភ្នំ» ឬ «វត្តបាភ្នំ»។
រមណីយដ្ឋានបាភ្នំមានផ្លូវព័ទ្ធជុំវិញភ្នំ
និងស្រះទឹកធំមួយនៅភាគខាងកើត
នៅជុំវិញភ្នំមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅបន្តបន្ទាប់។
រមណីយដ្ឋានបាភ្នំ
មានគំរោងធ្វើជាតំបន់ទេសចរណ៍ធំនៅភាគខាងកើតទន្លេមេគង្គ
ព្រោះតំបន់នេះទាក់ទាញបានភ្ញៀវទេសចរច្រើនជាងនៅរដូវបុណ្យទានរបស់ខ្មែរយើង។
នៅថ្ងៃឈប់សំរាកមានប្រជាពលរដ្ឋទៅលេងកំសាន្តច្រើន។ប្រភពពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា (កែវ ភួង)។
Comments
Post a Comment