តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ចូល​ជា​បេតិកភណ្ឌ​ពិភពលោក

គេហទំព័រ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប និង​ក្រសួង​ទេសចរណ៍​​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​ខ្លួន​​ឲ្យ​ទាន់​ពេល​វេលា​នៅ​ឡើយ​ទេក្នុង​ការ​ចូលរួម​​ផ្សព្វផ្សាយ​នូវ​ព័ត៌​មាន​ទៅ​សាធារណៈ​​ជន​បន្ថែម​ទៀត បន្ទាប់ពី​​ប្រទេស​​ចំនួន ២១៤ បាន​សម្រេច​អនុម័ត​ដាក់​បញ្ចូល​​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​​ របស់​កម្ពុជា​ឲ្យចូល​​ជា​បេតិកភណ្ឌ​ពិភពលោក។

តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ត្រូវ​បាន​ដាក់​ស្នើ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ។ រហូត​ដល់ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧ថ្មីៗនេះ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ៤១ នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ដែល​បាន​ប្រារព្ធ​ឡើង​រយៈ​ពេល​១០​ថ្ងៃ នៅ​ទីក្រុង ក្រាកូវ ប្រទេស​ប៉ូឡូញ ទើប​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជាស្ថាពរ។

ដើម្បី​ផ្សព្វផ្សាយ​ការ​សម្រេច​បាន​នេះ នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​​ពិធី​អបអរសាទរ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​​បេតិកភណ្ពិភពលោក​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​មាន​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​រាប់​ម៉ឺន​នាក់​ចូល​រួម​។
តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុគជា​អតីត​រាជធានី​ចេនឡាដែល​មាន​អាយុកាល​ប្រមាណ​១៥០០ឆ្នាំ ប្រាសាទ​នេះ​សាងសង់​​ក្នុង​រាជ្យ​ព្រះបាទ ឥសាន្ដ​វរ្ម័ន ចន្លោះ​ពី​​ឆ្នាំ​ ៦១៦ ដល់ ៦៣៧ នៃ​គ.ស។ក្រុម​​​ប្រាសាទ​ទាំងអស់ ត្រូវ​បាន​សាង​​សង់​ឡើង​​ពី​​ឥដ្ឋ​តាន់​ ​និង​ថ្ម​បាយ​គ្រាម ​មាន​រាង​ ៤ ជ្រុង​ស្មើរ ៤ ជ្រុង​ទ្រវែង និង​ រាង ៨ជ្រុង​។អ្វី​ដែល​ធ្វើ​ឲ្យ​ប្រាសាទ​នេះ​មាន​លក្ខណៈ​ប្លែក​ពី​គេ​ថែម​ទៀត​នោះគឺ​ប្រាសាទ​មាន​លក្ខណៈ៨ ជ្រុង​ ហើយ​សំណង់​ប្រាសាទ​ជា​ក្រុម​​ប្រភេទ​នេះ​ស្ទើរ​តែ​គ្មាន​២​ទេនៅ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល​កាល​ពី​សម័យ​នោះ។ហើយ​អ្នក​ស្រាវជ្រាវ​​ជឿជាក់​ថា​វា​ជា​ទី​ក្រុង​គំរូសម្រាប់​ការ​កសាង​ក្រុង​អង្គរ ក្នុង​ការ​ជ្រើស​រក​ទី​ទួល​សុវត្ថិភាព និង​ការ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ។

Comments

Popular posts from this blog

សារមន្ទីខ្មែរ

ព្រះបាទសូរ្យវរ្ម័នទី២ អ្នកកសាងអង្គរវត្ត

Kep - Sea Foods