ព្រះបាទសូរ្យវរ្ម័នទី២ អ្នកកសាងអង្គរវត្ត
អង្គរវត្តសណ្ដូកទៅភាគខាងជើង ៥,៥ សហាតិមាត្រ (៣,៤ ម៉ៃ.)នៃទីប្រជុំជនសម័យទំនើបសៀមរាប និងទិសខាងត្បូងចម្ងាយខ្លី និងខាងកើតបន្តិចនៃរាជធានីពីមុននេះ ដែលស្ថិតនៅបាពួន។ វាគឺជាតំបន់របស់កម្ពុជាមួយ ដែលមានក្រុមរចនាសម្ព័ន្ធសំណង់សំខាន់ៗ។ ស្ថិតនៅខាងត្បូងបំផុតនៃស្ថានីយសំខាន់ៗរបស់អង្គរ។
ការរចនាដើមដំបូង និងសំណង់ប្រាសាទបានធ្វើឡើងនៅពាក់កណ្ដាលទីមួយនៃសតវត្សទី១២ កំឡុងរជ្ជកាលព្រះសូរ្យវរ្ម័នទី២ (បានសោយរាជ្យ១១១៣-រ.១១៥០)។ ឧទ្ទិសដល់ព្រះវិស្ណុ ត្រូវបានសាងឡើងជាប្រាសាទភាវៈតំណាងព្រះមហាក្សត្រនិងទីក្រុងរាជធានី។ មិនថាសិលាចារឹកការស្ថាបនា រឺក៏អក្សរចារឹកសហសម័យមួយណាដែលបញ្ជាក់អំពីប្រាសាទនេះត្រូវបានគេរកឃើញទេ ឈ្មោះដើមរបស់ប្រាសាទមិនត្រូវបានគេស្គាល់ ប៉ុន្តែវាប្រហែលជាត្រូវបានស្គាល់ថាជា បរមវិស្ណុលោក (ន័យចំ ស្ថានព្រះវិស្ណុដ៏ពិសិដ្ឋ ខ្មែរបុរាណ អះ. សំស្ក្រឹត")
បន្ទាប់ពីទេវៈជាប្រមុខ។ ការដំណើរការហាក់បីដូចបញ្ចប់មួយរយៈពេលខ្លី
ក្រោយការសោយទីវង្គតរបស់ព្រះមហាក្សត្រ ដែលបន្សល់ទុកខ្លះនូវការតុបតែងលំអចម្លាក់លៀនស្រាលៗមិនទាន់បានបញ្ចប់។[៦] នៅឆ្នាំ១១៧៧ ប្រហែលជា២៧ឆ្នាំបន្ទាប់ពីការសោយទីវង្គតរបស់ព្រះសូរ្យវរ្ម័នទី២ អង្គរត្រូវបានលួចប្លន់បំផ្លិចបំផ្លាញដោយពួកចាម សត្រូវជាប្រពៃណីរបស់ខ្មែរ។ ក្រោយមក ចក្រភពនេះត្រូវបានស្ដារដោយព្រះមហាក្សត្រថ្មី ជ័យវរ្ម័នទី៧ ដែលបានស្ថាបនារាជធានីថ្មីនិងប្រាសាទភាវៈតំណាង (អង្គរធំ និងបាយ័នរៀងៗគ្នា) ពីរបីសហាតិមាត្រទៅទិសខាងជើងនេះ។
នៅចុងសតវត្សទី១៣ អង្គរវត្តបន្តិចម្ដងៗបានប្រែពីការប្រើជាប្រយោជន៍ព្រហ្មញ្ញសាសនាទៅជាប្រយោជន៍ពុទ្ធសាសនាថេរវាទ
ដែលបន្តមកដល់សម័យបច្ចុប្បន្ននេះ។
អង្គរវត្តគឺមិនធម្មតាចំណោមប្រាសាទសម័យអង្គរនានាក្នុងនោះ
ទោះបីជាវាគឺជាអ្វីមួយត្រូវបានគេទុកចោលបន្ទាប់ពីសតវត្សទី១៦
ប្រាសាទនេះមិនដែលត្រូវបានគេបោះបង់ចោលទាំងស្រុងឡើយ
ការការពាររបស់ប្រាសាទកំពុងឈានមកដល់
ម្យ៉ាងដោយការពិតថាគូទឹករបស់វាក៏បានផ្ដល់ការគាំពារខ្លះពីការដុះស៊ប់ទ្រប់ដោយព្រៃស្បាតផងដែរ។
[៧]
ម្នាក់ក្នុងចំណោមពួកអ្នកទេសចរណ៍លោកខាងលិចទៅកាន់ប្រាសាទនេះគឺ អន់តូន្យូ-ដា-ម៉ាដឹឡេណា សង្ឃជាតិព័រទុយហ្គាល់មួយអង្គ
ដែលបានទៅលេងនៅឆ្នាំ១៥៨៦ និងបាននិយាយថាវា
គឺដូចជាសំណង់មិនធម្មតាដែលមិនអាចពិពណ៌នាវាជាមួយប៊ិចបាន ជាពិសេស
ដោយហេតុថាវាហាក់ដូចជាគ្មានសំណង់ផ្សេងណាដូចនៅក្នុងលោក។
វាមានប្រាង្គច្រើននិងការតុបតែង
ហើយការធ្វើឱ្យល្អឡើងទាំងអស់ដែលទេពកោសល្យមនុស្សអាចនឹងគិតដល់។[៨] នៅពាក់កណ្ដាលសតវត្សទី១៩ ប្រាសាទនេះត្រូវបានទៅទស្សនាដោយធម្មជាតិវិទូ និងអ្នករុករកជាតិបារាំង អង់ហ៊្រី-មូហ៊ត ដែលបានផ្សព្វផ្សាយដោយប្រជាជននូវស្ថានីយនេះនៅភាគខាងលិចតាមរយៈសាធារណកម្មនៃកំណត់ត្រាការធ្វើដំណើរ នៅក្នុងអ្វីដែលលោកបានសរសេរ:
"មួយក្នុងចំណោមប្រាសាទទាំងនេះ—ជាគូប្រជែងទៅនឹងរបស់សុឡុម៉ុន និងសាងឡើងដោយមីឆេលអ៊ែងជែលឡូ—ដែលចូលរួមជាកន្លែងកិត្តិយសមួយនៅក្បែរសំណង់ដ៏ស្រស់ស្អាត់បំផុតរបស់យើង។ ប្រាសាទនេះធំជាងរាល់សំណង់ដែលបានបន្សល់ទុកអោយពួកយើងដោយក្រិក រឺ រ៉ូម ហើយបង្ហាញអោយឃើញភាពផ្ទុយស្រឡះដ៏ក្រៀមក្រំទៅនឹងសភាពនៃអនារ្យធម៌ដែលក្នុងនោះប្រទេសជាតិនេះឥឡូវត្រូវបានលិចលង់ទៅហើយ។"[៩]
លោកមូហ៊ត ក៏ដូចជាពួកអ្នកទេសចរណ៍លោកខាងលិចដំបូងៗដែរ
បានគិតថាវាពិបាកនឹងជឿថាខ្មែរអាចសាងសង់ប្រាសាទនេះបាន
និងបានចុះកាលបរិច្ឆេទវាដោយច្រឡំទៅនឹងក្បែរៗសម័យមួយដូចគ្នាដូចរ៉ូម។
ប្រវត្តិពិតនៃអង្គរវត្តត្រូវបានទម្លុះទម្លាយរួមគ្នាដោយភស្តុតាងខាងរចនាបថនិងអភិលេខន៍តែប៉ុណ្ណោះ
ដែលបានប្រមូលបានកំឡុងការបោសសំអាតជាបន្តបន្ទាប់និងការស្ដារស្នាដៃឡើងវិញ
បានបន្តទូទាំងស្ថានីយអង្គរទាំងមូល។ គ្មានលំនៅដ្ឋាន រឺ ផ្ទះ រឺ
សញ្ញានៃការតាំងលំនៅជាប្រក្រតីរួមជាមួយប្រដាប់ប្រដាចំអិនអាហារ អាវុធ រឺ
វត្ថុនៃការតុបតែងខ្លួនជាធម្មតាបានរកឃើញនៅស្ថានីយបុរាណនានាឡើយ។ ជំនួសវិញ
មានភស្តុតាងនៃបូជនីយដ្ឋាននានាខ្លួនឯងទៅវិញ។[
Comments
Post a Comment