តំបន់ទេចរណ៍កោះរ៉ុង

ខេត្ត​ព្រះសីហនុ ៖ កោះរ៉ុង បច្ចុប្បន្ននេះ កំពុងតែ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ប្រពៃ ដែល​មួយថ្ងៃៗ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត​ប្រមាណ​ជា ២០០ នាក់​នៅក្នុង​មួយថ្ងៃ។​កោះ​នេះ មាន​នាវា​ចម្លង​ចេញចូល​ជាប្រចាំ​ដោយ នៅក្នុង​មួយថ្ងៃ ៣ ជើង។​បុគ្គលិក​ក្រុមហ៊ុន​នាវា​ចម្លង​មួយរូប បាន​អះអាងថា នាវា​ចម្លង​នេះ​គឺអាច​ដឹក​ភ្ញៀវ មួយ​ជើង​១០០ នាក់ ហើយ​មួយថ្ងៃ​គឺមាន​បី​ជើង។​នាវា​ចម្លង​នេះ បានចេញ​ចូល​ពី​ផែ​នៅ​ឆ្នេ​អូ​ឈើទាល ទៅកាន់​កោះរ៉ុង និង កោះរ៉ុង សន្លឹម បី ជើង គឺ ម៉ោង ៨ និង​៣០​នាទី​ព្រឹក ម៉ោង ១១ និង ម៉ោង ៣ រសៀល ហើយ​ត្រឡប់មកវិញ គឺមាន​បី​ជើង​ដែរ​គឺ ម៉ោង​១០​ព្រឹក ម៉ោង ១ រសៀល និង ម៉ោង ៤ រសៀល។​


សំបុត្រ​នាវា​ចម្លង​នេះ សព្វថ្ងៃ​គឺ ទៅ​កោះរ៉ុង ត្រូវបាន​បញ្ចុះតម្លៃ​ត្រឹម ១៥ ដុល្លារ តែ​ទៅ​កោះរ៉ុង​សន្លឹម គឺ ២០​ដុល្លារ។​​កោះរ៉ុង​នេះ ត្រូវបាន​គេ​ដឹងថា គឺជា​កោះ​មួយ​ដែល​ធំជាងគេ​ទី​ពីរ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី​ប្រមាណ​ជា ៧៨​គីឡូម៉ែត្រ​ក្រឡា ដោយនៅ​ក្នុងនោះ​គឺមាន​ឆ្នេរ​ប្រមាណ​ជា ៤៣ គីឡូម៉ែត្រ​។ កោះ​នេះ​វា​មាន​ចម្ងាយ​ប្រមាន​ជា ២៤ គីឡូម៉ែត្រ ពី​ឆ្នេរ ដែល​គេ​អាចធ្វើ​ដំណើរ​ទៅបាន តាម​ទូក ប៉ុន្តែ​ឥឡូវនេះ​គឺមាន​នាវា​ចម្លង​ទៅដល់​ហើយ។​

កោះ​នេះ​ត្រូវបាន​គេ​ដឹងថា គឺជា​កោះ​មួយ​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់ សិទ្ធិ​វិនិយោគ​ឲ្យ​ទៅ​ក្រុមហ៊ុន​រ៉ូយ៉ាល់​ហ្គ្រោ​ប វិនិយោគ​នៅក្នុង​អំឡុង​រយៈពេលរ​ហូត​ដល់ ៩៩ ឆ្នាំ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅក្នុង​ក្រសែភ្នែក​របស់​អ្នកទេសចរ​បរទេស គឺ ដូចជា​មិនទាន់​ឃើញ​មានការ​វិនិយោគ​ធំដុំ​ណាមួយ​មាន​សកម្មភាព​នៅលើ​កោះ​នេះ​នៅឡើយ​ទេ ក្រៅពី​បា ភោជនីយដ្ឋាន បឹង​ហ្គា​ឡូ និង​ផ្ទះសំណាក់​មួយចំនួន ដែល​ភាគច្រើន​កាន់កាប់ ដោយ​ជនបរទេស​នោះ៕​

Comments

Popular posts from this blog

សារមន្ទីខ្មែរ

ព្រះបាទសូរ្យវរ្ម័នទី២ អ្នកកសាងអង្គរវត្ត

Kep - Sea Foods