រចនាសម្ព័ន្ធកណ្ដាល

​​​ ​​​ប្រាសាទនេះតាំងនៅលើលានមួយដែលបានលើកខ្ពស់ជាងបុរីនេះ។វាត្រូវបានបង្កើតឡើងដោយថែវចតុកោណកែងបីងើបឡើងដល់ប្រាង្គកណ្ដាលនីមួយៗខ្ពស់ជាងប្រាង្គមួយចុងក្រោយគេ។ មែនិកាបកស្រាយថែវទាំងនេះថាជាការបូជាទៅដល់ព្រះមហាក្សត្រ ព្រះព្រហ្ម ព្រះចន្ទ និងព្រះវិស្ណុ[៦] ថែវនីមួយៗមានគោបុរៈមួយនៅចំណុចនីមួយៗហើយនិងថែវខាងក្នុងពីរមានប្រាង្គនៅកាច់ជ្រុងរបស់ខ្លួនដែលបង្កើតឡើងនូវជួរចតុរង្គដែលមានប្រាង្គនៅចំកណ្ដាល។ពីព្រោះតែប្រាសាទបែរមុខទៅទិសខាងលិច លក្ខណៈពិសេសទាំងអស់បានកំណត់បែរឆ្ពោះទៅខាងកើត ដែលបន្សល់ទុកទីលំហបន្ថែមទៀតដែលត្រូវបានបំពេញនៅក្នុងវាំងចំណារនីមួយនិងថែវនៅចំហៀងខាងលិចចំពោះហេតុផលដដែលកាំជណ្ដើរបែរមុខទៅខាងលិចរាក់ជាងកន្លែងផ្សេងនៅខាងផ្សេងៗទៀត។
ថែវខាងក្រៅនេះ១៨៧គុណ២១៥មជាមួយសាលាសំណាក់ខុសពីប្រាង្គនានានៅកាច់ជ្រុង។ ថែវនេះចំហទៅខាងក្រៅនៃប្រាសាទ ដែលមានកន្លះ-ថែវច្រើនមានសសរលាតសន្ធឹងនិងជន្ទល់សំណង់នេះ។ ភ្ជាប់ទៅនឹងថែវខាងក្រៅទៅកាន់វាំងចំណារទីពីរលើចំហៀងខាងលិចគឺជារបៀងរាងកាកបាទហៅថាព្រះពាន់ (សាល)។ ពុទ្ធបដិមាធ្លាប់នៅខាងឆ្វេងនៅក្នុងរបៀងនោះដោយពួកអ្នកធម្មយាត្រាអស់ជាងច្រើនសតវត្សច្រើនឥឡូវត្រូវបានដកចេញក៏ដោយ។ទីនេះមានអក្សរចារឹកច្រើនដែលទាក់ទងនឹងទង្វើល្អនៃពួកអ្នកធម្មយាត្រា ភាគច្រើនបានសរសេរជាភាសាខ្មែរ ប៉ុន្តែផ្សេងទៀតជាភាសាភូមា និងជប៉ុន។ ធ្លារបៀងតូចៗទាំងបួនគូសចេញដោយរបៀងនេះដើមឡើយត្រូវបានពេញប្រៀបដោយទឹក។[៣៤] ខាងជើងនិងខាងត្បូងនៃរបៀងនេះគឺជាបណ្ណាល័យ
រចនាសម្ព័ន្ធកណ្ដាល
 ខាងណោះ ថែវទីពីរនិងខាងក្នុងត្រូវបានភ្ជាប់គ្នានិងទៅកាន់បណ្ណាល័យចំហៀងពីរក្បែរលានរាងកាកបាទមួយផ្សេងទៀត ម្ដងទៀតការបន្ថែមក្រោយមកទៀត។ ចាប់ពីជានទីពីរទៅលើ ពួកទេវតាមានច្រើនលើជញ្ជាំង ដោយច្រៀង រឺ ជាក្រុមរហូតដល់បួនអង្គ។ វាំងចំណារជាន់ទីពីរគឺ១០០ គុណនឹង ១៥ម ហើយដើមឡើយប្រហែលអាចត្រូវបានជោរជន់ដើម្បីតំណាងឱ្យមហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ[៣៥] ជណ្ដើរបីឈុតនៅម្ខាងៗនាំឡើងទៅដល់ប្រាង្គប៉ម និង គោបុរៈនៅកាច់ជ្រុងនៃថែវខាងក្នុងគេ។ ផ្លូវជណ្ដើរចោទណាស់តំណាងឱ្យភាពលំបាកនៃការឡើងទៅនគរពួកទេវៈ។[៣៦] ថែវខាងក្នុងនេះ ហៅថា​បាកាន គឺ៦០ម.ការ៉េដែលមានថែវអ័ក្សជាច្រើនភ្ជាប់នឹងគោបុរៈនីមួយជាមួយទីសក្ការៈបូជានៅកណ្ដាល ហើយនិងទីសក្ការៈបូជាបន្តបន្ទាប់នៅខាងក្រោមប្រាង្គប៉មនៅកាច់ជ្រុង។ ការប្រក់ដំបូលថែវត្រូវបានតុបតែងជាមួយក្បាច់ក្បូរនៃខ្លួនពស់ដែលនៅចុងនៃក្បាលតោ រឺ គ្រុឌធ្នឹម និង ហោជាងដែលបានឆ្លាក់តុបតែងច្រកចូលទៅថែវ និង ទីសក្ការៈបូជា។ ប្រាង្គខាងលើទីសក្ការៈបូជាកណ្ដាលងើបរះឡើង៤៣ម.ដល់កម្ពស់៦៥ម.ពីលើដី មិនដូចប្រាសាទភ្នំទាំងប៉ុន្មានមុនៗនោះឡើយ ប្រាង្គកណ្ដាលគឺត្រូវបានផុសឡើងលើប្រាង្គបួនដែលព័ទ្ធជុំវិញ។[៣៧] ទីសក្ការៈបូជាខ្លួនឯង ដើមឡើយបានតម្ដល់នៅរូបចម្លាក់ព្រះវិស្ណុ និងបើកទូលាយនៅគ្រប់ខាង ត្រូវបានព័ទ្ធជញ្ជាំងនៅខាងក្នុងនៅពេលនោះប្រាសាទនេះត្រូវបានប្រែមកសម្រាប់ព្រះពុទ្ធសាសនាថេរវាទវិញ ជញ្ជាំងថ្មីរំលេចនូវព្រះពុទ្ធអង្គជាច្រើនកំពុងឈរ។ នៅឆ្នាំ១៩៣៤ អ្នកអភិរក្សហ្សកហ្សឹ-ធូវវ៉េបានជីកលុងរណ្ដៅនៅខាងក្រោមទីសក្ការៈកណ្ដាលនេះ: បានពេញជាមួយខ្សាច់និងទឹក បានត្រូវគេលួចឆក់ប្លន់រតនសម្បត្តិក្នុងនោះរួចអស់ទៅហើយ ប៉ុន្តែលោកខំស្វែងរកគ្រឹះពិសិដ្ឋិមួយទុកនូវសន្លឹកមាសពីរមាត្រលើជាន់ផ្ទាល់ដី។[៣៨]

Comments

Popular posts from this blog

សារមន្ទីខ្មែរ

ព្រះបាទសូរ្យវរ្ម័នទី២ អ្នកកសាងអង្គរវត្ត

Kep - Sea Foods