រមណីយដ្ឋានទឹកឆា និងភ្នំហាន់ជ័យ មានភ្ញៀវទៅកម្សាន្តច្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តកំពង់ចាម ៖ ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរភ្ជុំបិណ្ឌ
គេសង្កេតឃើញតាមតំបន់រមណីយដ្ឋាននានា
ក្នុងនោះមានដូចជាភ្នំជើងព្រៃ, ទឹកឆា, ភ្នំប្រុសភ្នំស្រី,
ប្រាសាទនគរបាជ័យ និងភ្នំហាន់ជ័យ គឺមានភ្ញៀវជាតិ
និងអន្តរជាតិមកពីគ្រប់ទិសទីបានធ្វើដំណើរទៅកម្សាន្តលេងជាច្រើន
។
ដោយឡែក នៅលើភ្នំហាន់ជ័យមានការចាប់អារម្មណ៍ ដោយបានដាក់ធុងបាស់ និងការប្រគំតន្ត្រីសម័យរាំលេងសប្បាយ ព្រមទាំងអុំទូក.ងលើផ្ទៃទឹកទន្លេមេមង្គផងដែរ ។
លោកគាត ខេង ជាម្ចាស់រមណីយដ្ឋានទេសចរណ៍ថ្មដាទឹកឆាបានមានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃភ្ជុំបិណ្ឌទី១២ តុលា ២០១៥ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ទាំងនៅក្នុងខេត្តកំពង់ចាម និងតាមបណ្តាខេត្តផ្សេងៗទៀតនាំគ្នាធ្វើដំណើរតាមម៉ូតូ និងរថយន្តតូច-ធំមកកម្សាន្តលេងជាបន្តបន្ទាប់ តាំងពីព្រឹក រហូតដល់ពេលល្ងាច ដោយបានចូលទស្សនាមើលត្រី សត្វស្វា ក្រពើ ពស់ថ្លាន់ អូទ្រីស រួមទាំងសត្វប្រភេទផ្សេងៗទៀតជាច្រើនគួរឱ្យទាក់ទាញ ។

Comments
Post a Comment