គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ(UNESCO)
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) បានពិនិត្យ
ពិភាក្សា និងវាយតម្លៃថា “តំបន់ប្រាសាទសំបូរព្រៃគុក”
មានគុណតម្លៃលេចធ្លោជាសាកល
ហើយបានសម្រេចចុះតំបន់នេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨
កក្កដា។ រាជរដ្ឋាភិបាល និងម្ចាស់ជំនួយ សាទរចំពោះសេចក្តីសម្រេចនេះ។
ការសម្រេចចុះបញ្ជី "តំបន់ប្រាសាទសំបូរព្រៃគុក” ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១ ក្នុងទីក្រុងក្រាកូហ្វ (Krakow) ប្រទេសប៉ូឡូញ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បញ្ជាក់ថា ការចុះបញ្ជី "តំបន់ប្រាសាទសំបូរព្រៃគុក” ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ដូចជាការទទួលបានជំនួយបន្ថែមសម្រាប់ការជួសជុលថែទាំប្រាសាទ និងការកើនឡើងនៃចំនួនភ្ញៀវទេសចរ ជាដើម៖ «យើងអាចបានទទួលថវិកាក្នុងខ្ទង់ដែលច្បាប់អន្តរជាតិមានចែង ដើម្បីយកមកធ្វើការអភិរក្ស និងអភិវឌ្ឍប្រាសាទសំបូរព្រៃគុក របស់យើង។ យើងសង្ឃឹមថា នឹងអាចមានកំណើនភ្ញៀវទេសចរបន្ថែមទៀតមកកាន់កម្ពុជា និងអាចរំលែកការណែនណាន់តាន់តាប់នៅឯប្រាសាទអង្គរវត្ត ទៅកាន់ប្រាសាទសំបូរព្រៃគុក និងពីរមណីយដ្ឋានប្រវត្តិសាស្ត្រធំៗនានា»។
លោកបន្តថា មានប្រាសាទជាច្រើនដែលត្រូវការការសង្គ្រោះ ការអភិរក្ស ឬអភិវឌ្ឍ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសិក្សាមើល ថាតើប្រាសាទណាទៀតដែលនឹងត្រូវស្នើដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តទៀតនោះ។

Comments
Post a Comment